កាលបរិច្ឆេទ: ១០ មេសា ២០២៣
ភ្នាក់ងារចែកចាយឱសថ Kalpharma ដែលធ្វើការចែកចាយផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅប្រទេសតូហ្គោ បានចុះផ្សព្វផ្សាយផលិតផលឱសថនៅតាមតំបន់ខ្ពង់រាបខាងលិចដែលមានទីក្រុងឈ្មោះ Kpalimé។
កាលពីខែមីនាកន្លងទៅនេះ ប្រធានភ្នាក់ងារចែកចាយបានធ្វើដំណើរទៅទីក្រុងKpalimé ជាមួយនឹងក្រុមការងាររបស់លោក ដើម្បីចុះជួបគ្រូពេទ្យ និងឱសថការី។ លោក និងក្រុមការងារបានចុះជួបផ្ទាល់ជាមួយគ្រូពេទ្យនៅផ្នែកទូទៅ ផ្នែកកុមារ និងផ្នែករោគស្រ្តី។ ថ្នាំបំបាត់ការឈឺចាប់ Kinafon ថ្នាំរោគស្រ្តី Gynomax ថ្នាំវីតាមីន B-vit fort វីតាមីន Fervital ថ្នាំបំបាត់ការឈឺចុកចាប់ Kinal ថ្នាំ Panol និងថ្នាំជំនួយកម្លាំងផ្លូវភេទ Yang chun ត្រូវបានធ្វើការផ្សព្វផ្សាយឲ្យស្គាល់នៅក្នុងតំបន់ដែលសម្បូរភ្ញៀវទេសចរមួយនេះ៕